ភ្លេចពាក្យសំងាត់  |  ផ្លាស់ប្តូរពាក្យសំងាត់  |  បង្កើតគណនីថ្មី
ចូលគណនី
គណនីរបស់ខ្ញុំ
ជ្រើសរើសភាសា:

អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីកិច្ចសន្យាលក់ទំនិញអន្តរជាតិ

បុព្វ​កថា​

រដ្ឋ​ភាគី​​នៃ​អនុសញ្ញា​នេះ​

          ដោយ​គីត​ពី​​វត្ថុ​បំណង​ដ៏ធំ​​ទំលា​យ ចែង​​​ក្នុង​សេចក្តី​សម្រេច​​​ ដែល​អនុម័ត​​ក្នុងសម័យ​​ប្រជុំ​​​ពិសេស​លើក​ទី​ប្រាំ​មួយ​នៃ​មហា​សន្និ​បាត​អង្គ​​ការ​សហ​ប្រជា​ជាតិ​ ស្តីពី​​ការ​បង្កើត​​​​​​ប្រព័ន្ធ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ថ្មី​។​

          ដោយ​​ពិចារណា​ថា ការ​អភិវឌ្ឍប្រព័ន្ធ​​​​​​ពាណិជ្ជកម្ម​អន្តរ​ជាតិផ្អែក​លើ​មូល​ដ្ឋាន​សម​​ភាព និង​​​​ប្រយោជន៍​​ទៅ​វិញ​ទៅ​មក ​​​​​​​គឺ​ជា​ធាតុ​ផ្សំ​សំខាន់​មួយ​ ក្នុង​ការ​លើក​កម្ពស់​​​​ទំនាក់​ទំនង​មិត្ត​ភាព នៅ​ក្នុង​ចំណោម​រដ្ឋ​ផ្សេង​ៗ។

          ដោយ​​យល់​ឃើញ​ថា ​ការ​​​អនុម័ត​នូវ​​វិធាន​ទម្រង់តែមួយ​ ដែល​គ្រប់​គ្រង​លើ​កិច្ច​សន្យា​លក់​ទំនិញ​អន្តរ​ជាតិ ​និង​ដែល​​​ពិចារណា​​​​​ពី​ប្រព័ន្ធ​​ច្បាប់ សេដ្ឋ​កិច្ច និង​សង្គម​ខុស​ៗ​គ្នា ​​​​នឹង​​រួម​​ចំណែក​​​​​​​លុប​បំបាត់​នូវ​រណាំង​​ផ្លូវ​ច្បាប់​ក្នុងពាណិជ្ជកម្ម​អន្តរ​ជាតិ ​និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​​​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរ​ជាតិ។

          ​​​​ដូច្នេះ រដ្ឋ​ភាគី​បាន​ព្រមព្រៀង ដូច​ត​ទៅ៖

ផ្នែក​ទី​  I ៖​ វិសាល​ភាព​​អនុវត្ត ​និងបទ​​ប​ញ្ញតិ្ត​ទូទៅ​

ជំពូក​ទី I ៖ វិសាល​ភាព​អនុវត្ត​

មាត្រា​ ១​

(១)    អនុសញ្ញា​​នេះ​​អនុវត្ត​ចំពោះ​​​កិច្ចសន្យា​​លក់​ទំនិញ​រវាង​​ភាគី​ ដែល​មាន​ទីតាំង​អាជីវកម្ម​ក្នុង​រដ្ឋ​ផ្សេង​ពី​គ្នា​៖

(ក)    នៅ​​ពេល​រដ្ឋ​​​គឺជា​រដ្ឋ​​​​​​​​​​​​​ភាគីនៃ​អនុសញ្ញា​នេះ​។ ឬ

(ខ)    ​នៅ​ពេល​វិធាន​​​ច្បាប់​អន្តរ​ជាតិ​ឯក​ជន​បណ្តាល​ឲ្យ​​យកច្បាប់​​​របស់​​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​មក​អនុវត្ត។

(២)   ​​​អង្គ​ហេតុ​ ដែល​​ភាគី​​មាន​ទីតាំង​អាជីវកម្ម​ក្នុង​រដ្ឋ​ផ្សេង​ពី​គ្នា មិន​ត្រូវ​យក​មក​ពិចារណា​ឡើយ ​​​​​នៅ​ពេល​ណា​អង្គ​ហេតុ​នេះ​ពុំ​​លេច​ចេញ​ពី​កិច្ច​សន្យា ​ឬ​​ពី​​កិច្ច​ការ​​ពាណិជ្ជ​កម្ម​ណាមួយ​​រវាង​​​​​ភាគី​ ឬ​​​ពុំ​លេច​ចេញ​​ពី​ព័ត៌​មាន​ដែល​​បាន​បញ្ចេញដោយ​ភាគី នៅ​ពេល​ណា​មួយ​ ​នៅ​មុន ឬ​​​​ពេល​​សម្រេច​​ចុះ​កិច្ច​សន្យា​។

(៣)   ទាំង​សញ្ជាតិ​របស់​ភាគី ​​ឬ​​​​របស់​តួ​អង្គ​រដ្ឋ​ប្បវេណី ឬតួ​អង្គ​​​ពាណិជ្ជកម្ម​​​​របស់​ភាគី ឬ​​​របស់​​​​​​​​​តួអង្គ​រដ្ឋ​ប្ប​វេណី ឬតួ​អង្គ​​​ពាណិជ្ជកម្ម​នៃ​កិច្ច​សន្យា ​មិន​ត្រូវ​យក​មក​ពិចារណា ក្នុង​ការ​កំណត់ពី​​​​​វិសាល​ភាពអនុវត្ត​នៃ​អនុសញ្ញា​នេះ​ឡើយ។ ​

មាត្រា ២​

          អនុ​សញ្ញា​នេះ​មិន​អនុវត្ត​ចំពោះ​ការ​លក់​៖

          (ក)    ទំនិញ​ ដែល​ទិញ​សម្រាប់​ប្រើ​​​ផ្ទាល់​ខ្លួន ​​​​​​​​​ក្នុង​គ្រួសារ ឬ​ផ្ទះ​សម្បែង​​ ល្គឹកណា​​នៅ​ពេល​ណាមួយ នៅ​មុន ឬ​ពេលសម្រេច​​ចុះ​កិច្ច​សន្យា អ្នក​លក់​​មិន​បានដឹង​ ឬ​​​​អាចមិន​​បាន​​ដឹង​ថា ទំនិញត្រូវ​បាន​ទិញ​សម្រាប់​ការ​ប្រើ​ប្រាស់​នោះ។​

          (ខ)    ដោយ​ការដាក់​ដេញ​ថ្លៃ​។

          (គ)    តាម​ការអនុវត្ត​ច្បាប់ ឬ​ក៏​តាម​អំណាច​ច្បាប់។​

          (ឃ)   ​​​​​​​ហ៊ុន ភាគ​ហ៊ុន មូល​បត្រ​វិនិយោគ ​​​​​ឧប​ករណ៍​អាច​ជួញ​ដូរ​បាន ឬ​​​ប្រាក់​។

          (ង)    ​​​កាប៉ាល់ នាវា ទូកខ្យល់​ ​​​ឬ​យន្ត​ហោះ។

          (ច)    អគ្គីសនី។ 

ទាញយកឯកសារ

មើលច្រើនបន្ថែមទៀត
មើលទាំងអស់
Flag Counter
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Pheakdey Law ឆ្នាំ ២០១៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអស័យដ្ឋានអ៊ីម៉ែល៖ info@pheakdeylaw.com

ចំនួនអ្នកចូលមើល: 58347619, Online: 270, Today: 11407, Yesterday: 36390, This week: 82877
Web Design: CITA